Jump to content

មេកានិចកង់ទិច

ពីវិគីភីឌា
The printable version is no longer supported and may have rendering errors. Please update your browser bookmarks and please use the default browser print function instead.


មេកានិចកង់ទិច (អង់គ្លេស: quantum mechanics) គឺជាទ្រឹស្ដីមូលដ្ឋានមួយនៅក្នុងរូបវិទ្យាដែលពណ៌នាអំពីឥរិយាបទរបស់ធម្មជាតិនៅកម្រិតអាតូមនិងតូចជាងអាតូម[១] :1.1វាគឺជាមូលដ្ឋានគ្រឹះនៃរូបវិទ្យាកង់ទិចទាំងអស់ ដែលរួមមាន គីមីវិទ្យាកង់ទិច ទ្រឹស្ដីដែនកង់ទិច បច្ចេកវិទ្យាកង់ទីច និងវិទ្យាសាស្រ្តព័ត៌មានកង់ទិច​​ ​​។

មេកានិចកង់ទិចអាចពិពណ៌នាអំពីប្រព័ន្ធជាច្រើនដែលរូបវិទ្យាបុរាណមិនអាចពិពណ៌នាបាន។ រូបវិទ្យាបុរាណអាចពណ៌នាពីផ្នែកផ្សេងៗនៃធម្មជាតិដែលយើងអាចមើលឃើញបានដោយភ្នែកទទេ ប៉ុន្តែរូបវិទ្យាបុរាណមិនអាចពណ៌នាពីផ្នែកទាំងនោះនៅកម្រិតតូចៗដូចជានៅកម្រិតអាតូម និងតូចជាងអាតូម​បានឡើយ។ ទ្រឹស្ដីនៅក្នុងរូបវិទ្យាបុរាណភាគច្រើនអាចបានមកពីមេកានិចកង់ទិច សម្រាប់ជាការប៉ាន់ស្មានក្នុងមាត្រដ្ឋានទំហំធំ (ម៉ាក្រូស្កូប)។ [២]

ឯកសារយោង

  1. Feynman, Richard; Leighton, Robert; Sands, Matthew (1964). The Feynman Lectures on Physics. 3. California Institute of Technology. ល.ស.ប.អ. 978-0201500646. https://feynmanlectures.caltech.edu/III_01.html។ បានយកមក 19 December 2020. 
  2. Jaeger, Gregg (September 2014). "What in the (quantum) world is macroscopic?". American Journal of Physics 82 (9): 896–905. DOI:10.1119/1.4878358.